អង់គ្លេសពិសោធន៍ឃើញថា៖ថ្នាំ hydroxychloroquine គឺមិនមានប្រយោជន៍ សម្រាប់ជម្ងឺCovid19

ក្រុមអ្នកស្រាវជ្រាវអង់គ្លេស បានប្រកាសកាលពីថ្ងៃសុក្រ ទី៥ មិថុនា ថាការសាកល្បង ប្រើថ្នាំអ៊ីដ្រូហ្សូឡូគីន (hydroxychloroquine) សម្រាប់ព្យាបាលកូវី១៩ គឺមិនមានអត្ថប្រយោជន៍ ។

លោក Martin Landray ដែលជាអ្នកស្រាវជ្រាវនាំមុខម្នាក់ បាននិយាយថា“ វាមិនដំណើរការទេ” ។អ្នកជម្ងឺដែលទទួលថ្នាំ hydroxychloroquine បានស្លាប់ក្នុងអត្រាប្រហាក់ប្រហែល- ម្នាក់ក្នុងចំនោមបួននាក់ - អ្នកដែលទទួលការថែទាំទៀងទាត់ ក្នុងដំណើរការព្យាបាលដែលធ្វើឡើងដោយសាកលវិទ្យាល័យ Oxford និងសេវាសុខភាពជាតិ របស់ចក្រភពអង់គ្លេស។

គាត់បាននិយាយថា៖ “តាមលទ្ធផលនេះ គួរតែផ្លាស់ប្តូរការអនុវត្តវេជ្ជសាស្រ្តនៅទូទាំងពិភពលោក។ ឥឡូវនេះយើងអាចឈប់ប្រើថ្នាំ ដែលគ្មានប្រយោជន៍”។

ការប្រើថ្នាំនេះ មានភាពចម្រូងចម្រាសដោយមានការគាំទ្រឲ្យប្រើសាក ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ។ ឥឡូវ អង្គការសុខភាពពិភពលោក គ្រោងនឹងពិចារណាម្តងទៀតនូវការធ្វើតេស្តថ្នាំ អ៊ីដ្រូហ្សូឡូគីនបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានបង្ហាញលទ្ធផលនេះមក។

ការពិសោធន៍ ក្នុងចំនោមអ្នកជំងឺចំនួន ១១,០០០ នាក់។ ១.៥៤២ នាក់ត្រូវបានគេឱ្យទទួលយកថ្នាំអ៊ីដ្រូហ្ស៊ីក្លូគីន បើប្រៀបធៀបទៅនឹងចំនួន៣.១៣២ នាក់ដែលទទួលបានការថែទាំទៀងទាត់ ដោយប្រើវិធីព្យាបាលដទៃទៀតនៅក្នុងការស្រាវជ្រាវ។ ក្រោយរយៈពេល ២៨ ថ្ងៃនៅមន្ទីរពេទ្យ បង្ហាញថា មាន២៦ ភាគរយដែលបានប្រើថ្នាំ hydroxychloroquineបានស្លាប់៕

indiatimes.com