ផ្នត់គំនិត៖ ផ្លាស់ប្តូររបៀបដែលយើងទាក់ទងជាមួយខ្លួនយើង

របៀបដែលយើងប្រាស្រ័យទាក់ទងជាមួយខ្លួនយើង មិនថាលើកិច្ចការណាមួយវាជះឥទ្ធិពលដោយផ្ទាល់ ដល់ការលើកទឹកចិត្តយើងដើម្បីបំពេញកិច្ចការនោះ។ នោះគឺការគិតបែបវិជ្ជមាន និងអវិជ្ជមាន។

មនុស្សដែលចេះជម្រុញខ្លួនឯង គឺនិយាយពីរឿងវិជ្ជមានសម្រាប់ខ្លួនឯង ខណៈដែលអ្នកមិនចេះជម្រុញទឹកចិត្តខ្លួនឯង ច្រើននិយាយតែពីចំនុចអវិជ្ជមានដែលមាន។ ខាងក្រោមនេះ ជាឧទាហរណ៍មួយចំនួននៃការនិយាយអវិជ្ជមានលើខ្លួនឯង ដែលនាំឱ្យមានការធ្លាក់ទឹកចិត្ត និងកង្វះការលើកទឹកចិត្ត៖

  • ខ្ញុំមិនអាចបញ្ចប់កិច្ចការនេះបានក្នុងពេលខ្លីនោះទេ។
  • ការងារនេះចំណាយពេលយូរណាស់ទម្រាំបានផល ខ្ញុំទៅមិនរួចទេ។

ប្រសិនបើគំនិតទាំងនោះ ឆ្លងកាត់តាមការគិតរបស់យើង វាគ្មានអ្វីចម្លែកទេដែលយើងតែងជួបបញ្ហារាំងស្ទះ។ជំនួសឱ្យការចុះចាញ់នឹងគិតបែបអវិជ្ជមានពីខ្លួនយើង យើងអាចនិយាយពីរឿងវិជ្ជមានបែបនេះវិញ៖

  • ខ្ញុំរំភើបណាស់ដែលបានបញ្ចប់កិច្ចការបានជាង៣០ភាគរយហើយ។
  • ខ្ញុំបានឡើងធ្វើជាមេកាហើយខិតខំបន្ថែមទៀតនឹងអាចធ្វើជាអ្នកគ្រប់គ្រង។
  • គេអាចសម្រេចការងារនេះបានខ្ញុំក៏អាចធ្វើបានល្អជាងគេដែរ។

ការធ្វើដំណើរពី ភាពល្អទៅរកភាពអស្ចារ្យ គឺត្រូវបានផ្ដើមពីការផ្លាស់ប្តូរបន្តិចម្ដងៗនិងជាប្រចាំ។ បើមានការសង្ស័យអាចសួរខ្លួនយើងថា តើកិច្ចការដែលយើងកំពុងធ្វើខិតជិតដល់គោលដៅដែលយើងចង់បានឬទេ? តើយើងអាចទទួលបានអ្វីពេលដែលកិច្ចការនេះបានសម្រេច? ចូរកុំបន្តដំណើរទៅមុខ បើអ្នកមិនទាន់ដឹងចម្លើយពិតប្រាកដ