ខាងក្រោមនេះ ជាដំណោះស្រាយសម្រាប់នារីៗពីរបៀបកំចាត់មុន និងធ្វើឲ្យមុខស៖
១. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន២លីត្រ ទៅ ៣លីត្រ។ ទឹកជាប្រភពសំណើមដល់ស្បែករបស់អ្នក បើស្បែកអ្នកខ្វះជាតិទឹកស្បែកនឹងប្រែជាស្ងួត ហើយងាយកើតមុនជាទីបំផុត។
២. ចៀសឲ្យឆ្ងាយពីអាហារដែលសំបូរជាតិខ្លាញ់ឬបំពងខ្លាញ់។ អាហារទាំងនេះ នឹងធ្វើឲ្យមុខអ្នកកើតមុនកាន់តែច្រើនទៅៗ។
៣. អ្នកគួរតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹមច្រើនដូចជា៖ទឹកដោះគោបន្លែ ផ្លែឈើ ជាដើម។ អាហារទាំងនេះ នឹងជួយអ្នកទប់ទល់នឹងមុន មិនឲ្យវាកើត៕