ស្ងាត់ៗ វៀតណាមជោគជ័យលើការផលិតឧបករណ៍ ធ្វើតេស្ត៍រកជម្ងឺកូវីដ១៩ លទ្ធផលត្រឹម៣០នាទី

ប្រទេសវៀតណាម បានបង្កើតឧបករណ៍ធ្វើតេស្ត៍រកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ដែលជាពន្លឺសម្រាប់ការនាំចូលទៅប្រទេសក្នុងអ៊ឺរ៉ុប ដែលឧបករណ៍នេះ មានដំណើរការលឿនជាងឧបករណ៍មុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមអ៊ិចប្រ៊េស។

ឧបករណ៍ថ្មីប្រើបច្ចេកទេស RT-LAMP អាចរកឃើញលទ្ធផលវីរុសកូវីដ១៩ ដោយប្រើភ្នែកទទេ ដោយផ្អែកលើការផ្លាស់ប្តូរពណ៌នៃសូចនាករសារធាតុគីមី។ គំរូមួយ អាចត្រូវប្រើពេល ៣០នាទី ដោយប្រើឧបករណ៍ថ្មី ដែលលឿនជាងឧបករណ៍តេស្ត៍មុន ដែលប្រើពេលប្រហែល១២០ នាទី។

ឧបករណ៍តេស្ត៍ជំនាន់ទី២នេះ បានទទួលវិញ្ញាបនប័ត្រ CE-IVD ដែលអនុញ្ញាតឱ្យចែកចាយទូទាំងទ្វីបអឺរ៉ុប ៕