សម្តេច ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំតួនាទី មន្រ្តីត្រូវផ្អែកលើគោលការណ៍គ្រឹះចំនួន២

សារពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត បានណែនាំឲ្យថ្នាក់ដឹកនាំក្រសួងស្ថាប័ន រៀបចំតួនាទី មន្រ្តីត្រូវផ្អែកលើគោលការណ៍គ្រឹះចំនួន២៖ ១. គោលការណ៍គុណាធិបតេយ្យ (គុណសម្បត្តិ ស្នាដៃ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌) និង ២. គោលការណ៍គុណធម៌។

បន្ថែមពីនេះ ក្នងុសារថ្ងៃទី០៣ កញ្ញា សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការចំបែងចែកភារកិច្ចជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវធ្វើឲ្យបានរួចរាល់ត្រឹមសប្តាហ៍ក្រោយនេះ និងសូមបែងចែកឱ្យបានច្បាស់លាស់រវាងការងារដឹកនាំនយោបាយ និងការងារបច្ចេកទេស។ ដោយជៀសវាងការលូកដៃចូល ក្នុងការងាររបស់អង្គភាពជំនាញ ដោយមិនឆ្លង ឬរំលងឋានានុក្រមបច្ចេកទេស៕