ប្រទេសចិន ព្រមទទួលទិញផ្លែស្វាយពីកម្ពុជា ៥០ម៉ឺនតោន ជារៀងរាល់ឆ្នាំ

រាជធានីភ្នំពេញ៖ ភាគីចិននិងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារ នាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន នាថ្ងៃទី៩​ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី៤ ខែ មិថុនានេះ លើបណ្ដាញសង្គម Facebook។

ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេក ដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាអាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលនេះ ​នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ៕