អត្ថប្រយោជន៍សំខាន់ចំនួន០៤ នៃប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន ក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង

ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន៖

១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក​ ឬបិទទ្វារទឹក,​ សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ​ ប្រវែង​ ៧៥ម៉ែត្រ​ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ​ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។ សំណង់ស្ទាក់ទឹកចំនួនពីរទៀតនៅផ្នែកខាងលើ​ គឺអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងទឹកស្ទឹងនេះហូរធ្លាក់ចូលទៅបឹងទន្លេសាប។ 

ប្រព័ន្ធធារាសាស្រ្តនេះ​ ក៏មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដូចជា​ ប្រឡាយមេបេតុង ០៤ខ្សែ ប្រវែងសរុប ១៧,៥០គម សំណង់សិល្ប:ការចំនួន​ ៦២កន្លែង​ (សំណង់ក្បាលហុងយកទឹក​ ០៤កន្លែង សំណង់ស្ទាក់ទឹក ១២កន្លែង សំណង់ចែកទឹកចំនួន ២៥កន្លែង ស្ពានឆ្លងប្រឡាយ​សម្រាប់យានយន្ត​ ១២កន្លែង​ និងស្ពានឆ្លងប្រឡាយសម្រាប់ថ្មេីរជេីង​ ០៩កន្លែង) អគារត្រួតពិនិត្យការបិទបេីកទ្វារទឹក និងឃ្លាំងនៅសំណង់មេ​ស្ទាក់ស្ទឹង​ ០១កន្លែង។

២. ប្រព័ន្ធធារាសាស្រ្តនេះ​ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។

៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់​ និងតំបន់ជាយក្រុង

៤. បង្កេីនសោភ័ណភាពបន្ថែមដល់ក្រុងបាត់ដំបង​ ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ផងដែរ។