ហេតុអី្វបានជាប្រជាជនខ្មែរបច្ចុប្បន្ន ងាកមកចូលចិត្តការធ្វើដំណើរកម្សាន្ត បែបការដើរព្រៃ និងការបោះតង់

មិត្តអ្នកអានជាច្រើនប្រហែលជាមានការចាប់អារម្មណ៍ទៅលើបណ្តោញសង្គម ជាពិសេសគឺបណ្តាញសង្គមហ្វេកបុកមួយរយៈនេះមានការស៊ែររូបពីការបោះតង់ ក៏ដូចជាការលេងព្រៃភ្នំជាច្រើនបានលេចឡើងស្ទើរតែរាល់ថ្ងៃទៅ ហើយ។ មានដែលចាប់អារម្មណ៍ទេថា ហេតុអី្វបានជានាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរយើងឥឡូវបានផ្លាស់ប្តូរផ្នត់គំនិត ពីការធ្វើដំណើរកម្សាន្តបែបលក្ខណៈហាយសូ ទៅជាការធ្វើដំណើរកម្សាន្តបែបលក្ខណៈផ្សងព្រេង និងគេងដោយបោះតង់ទៅវិញ។ អត្ថបទខាងក្រោមនេះនឹងប្រាប់មិត្តអ្នកអាននូវហេតុផលមួយចំនួន ថាតើហេតុអ្វីក៏ពួកគាត់បែរជាសុខចិត្តមកធ្វើបាបខ្លួនឯងទៅវិញ។

លោក ញ៉េប វណ្ណៈ គឺជាស្ថាបនិកហ្វេកបុកផេកដ៏ល្បីមួយដែលភាគច្រើនហេ្វនៗ ហៅថា DanCherng Adventure/ដានជើង ជាផេកដែលតែងតែនាំយកទីកន្លែងកម្សាន្តស្អាតៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា​ ជាពិសេស គឺទីកន្លែងបោះតង់ និងព្រៃភ្នំ មកផ្សព្វផ្សាយដល់អ្នកដែលមានចំណងចំណូលចិត្តបោះតង់ និងដើរព្រៃបានស្គាល់។ លោកបានចូលរួមចែករំលែកបទពិសោធន៍ ថា​លោកបានធ្វើការបោះតង់ និងដើរព្រៃរយៈពេល៣ឆ្នាំមកហើយ។ លោកបានប្រាប់ឲ្យដឹងពីមូលហេតុដែលបានជម្រុញឲ្យលោកសម្រេចចិត្តចូលរួមបោះតង់ និងដើរព្រៃដោយសារតែលោកចង់បានបទពិសោធន៍ដ៏ល្អមួយសម្រាប់ជិវិតរបស់លោក។ លោកចង់បានបទពិសោធន៍មួយពីការផ្សារភ្ជាប់រូបលោកជាមួយនឹងធម្មជាតិ ជាពិសេសគឺដោយសារតែលោកជាមនុស្សដែលរីករាយនឹងធម្មជាតិ ក៏ដូចជាខ្យល់អាកាសបរិសុទ្ធតែម្តង។ លោកបានបន្ថែមថា លោកចង់ចែលរំលែកបទពិសោធន៍ ចែករំលែកទីកន្លែងដែលយើងបានទៅដល់ បន្សល់ទុក្ខដាននិងផ្ទាំងទស្សីយភាពទៅដល់អ្នកជំនាន់ក្រោយ ឬក៏សម្រាប់អ្នកដែលមិនទាន់បានទៅដល់ទីកន្លែងដែលមានទេសភាពស្រស់ស្អាត។

លោក ញ៉េប វណ្ណៈ,_ រូបថតដោយ៖ ក្រុម DancherngAdventure

លោកបានរៀបរាប់ប្រាប់ឲ្យដឹងពីការដើរព្រៃ ដែលបានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយស្រ្គេស ធ្វើឲ្យលោកសប្បាយរីករាយជាមួយនឹងធម្មជាតិ មានសាមគ្គីភាពជាមួយនឹងក្រុម ក៏ដូចជាមនុស្សជុំវិញខ្លួន លើសពីនេះទៅទៀតគឺផ្តល់បទពិសោធន៍ក្នុងការអត់ធ្មត់​លត់ដំខ្លួនឯង ចេះរៀបចំដាក់គោលដៅជិវិតរបស់ខ្លួនឯង និងជម្រុញខ្លួនឯងឲ្យទៅដល់គោលដៅ។  

លោក  ញ៉េប  វណ្ណៈ បានលើកឡើងថា​៖  «ការចំណាយពេលជាមួយនឹងធម្មជាតិ មានអត្ថប្រយោជន៍ចំពោះផ្លូវចិត្តខ្លាំងណាស់!!! ទីមួយគឺយើង  “Emotional”  យើងអាចថាអូខេ…បើយើងត្រូវឆ្លងកាត់ទីកន្លែងណាមួយដែលលំបាកបាន  អញ្ជឹងវាធ្វើឲ្យយើងមានមោទនភាពសម្រាប់ខ្លួនឯងថាយើងអាចធ្វើវាបាន  “I can do it”  អញ្ជឹងវាជម្រុញផ្លូវចិត្តយើងកាន់តែខ្លាំងឲ្យយើងចេះអត់ធ្មត់ ចេះអត់ទ្រាំ។ អញ្ជឹងនៅពេលចេះអត់ធ្មត់  ចេះអត់ទ្រាំ  នៅពេលដែលយើងជួបបញ្ហាអីមួយ  អញ្ជឹងយើងចេះដោះស្រាយវា យើងអាចព្យាយាមអត់ធ្មត់  ឬក៏អាចព្យាយាមអត់ទ្រាំដើម្បីដោះស្រាយវា  ហើយយើងអាច…និយាយរួមទៅវាបានបណ្តុះគំនិតយើងឲ្យមានមយោបាយ ឬុក៏ស្អីៗ  ដើម្បីដោះស្រាយនូវឧបគ្គសផ្សែងៗ  ដែលយើងបានជួបប្រទះ  ឲ្យទៅជាដំណោះស្រាយមួយបាន។  អញ្ជឹងយើងអាច  Covert  ការគវាមកជា Business  យើង  ជាដំណើរជិវិតយើងមែនទែននឹង  ឲ្យទៅជាផ្លូវមួយដែលជាដំណោះស្រាយដែលយើងអាចដោះស្រាយបានអញ្ជឹងណា»។ 

កញ្ញា  អាន  ខេម៉ា ដែលទើបតែបានចូលរួមបោះតង់លើកដំបូងជាមួយមិត្តភក្តិនៅឯរមណីយដ្ឋានថ្មលយ ក្នុងទឹកដីគិរីរម្យ  នាពេលថ្មីៗ  នេះមានរៀបរាប់ប្រាប់ឲ្យដឹងថានេះជាលើកទីមួយសម្រាប់គាត់ដែលបានមកចូលរួមបោះតង់ ដោយគាត់មិនធ្លាប់ធ្វើដំណើរកម្សាន្ដបែបផ្សងព្រេងដើរព្រៃ និងបោះតង់ពីមុនមកនោះទេ។  គាត់បានប្រាប់ឲ្យដឹងទៀតថាហេតុផលដែលបានធ្វើឲ្យគាត់សម្រេចចិត្តមកចូលរួមបោះតង់ជាមួយមិត្តភក្តិ ដោយសារតែគាត់ចង់ទទួលបានបទពិសោធន៍ថ្មីៗ  ហើយក៏ចង់ដឹងពីភាពរឹងមាំរបស់ខ្លួន  ថាតើអាចទ្រាំហ្នឹងការលំបាកបានដល់កំម្រិតណា។  គាត់បានចែករំលែកបន្ទាប់ពីដំណើរកម្សាន្តរបស់គាត់ថា គាត់ទទួលបានអារម្មណ៍ស្ងប់ស្ងាត់ និងធូរស្រាល នៅពេលដែលបានមើលឃើញធម្មជាតិ  និងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ  ហើយវាក៏បានធ្វើឲ្យគាត់ស្រលាញ់ធម្មជាតិខ្លាំងជាងមុនផងដែរ។ ជាពិសេសការចំនាយពេលជាមួយធម្មជាតិអាចជួយឲ្យផ្លូវចិត្តស្ងប់ស្ងាត់និងមានភាពវេជ្ជមានច្រើនជាងពេលនៅក្នុងទីក្រុងដែលពេញទៅដោយផ្សែងពុល។

កញ្ញា អាន ខេម៉ា, រូបថតដោយ៖ សាគូរ៉ា

កញ្ញា  អាន  ខេម៉ា បានលើកឡើងថា៖  «ប្រសិនបើអ្នកយល់ថាខ្លួនឯងមានបញ្ហាច្រើនពិបាកបែងចែកអារម្មណ៍ក្នុងការដោះស្រាយបញ្ហា អ្នកអាចសាកល្បងដំណើរកម្សាន្តបែបផ្សងព្រេងជាមួយនឹងធម្មជាតិដើម្បីទទួលយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាជួយខ្លួនឯងឲ្យក្លាយជាមនុស្សរឹងមាំជាងមុន។ ប៉ុន្តែសូមកុំបោះសម្រាមចោលផ្ដេសផ្ដាស់  ព្រោះធម្មជាតិដ៏ស្រស់ស្អាតទាំងនឹង  ត្រូវបានអ្នកបំផ្លាញ»។ 

ចំណែកឯលោក សារៈពិសិដ្ឋ ដែលជាអ្នកងប់ងុលក្នុងការបោះតង់ ក៏ដូចជាអ្នកចូលចិត្តដើរព្រៃមួយរូបដែលនោះបានរៀបរាប់ប្រាប់ឲ្យដឹងថា លោកបានចំណាយពេលបោះតង់ និងដើរព្រៃអស់រយៈពេលប្រមាណជា ៤ឆ្នាំមកហើយ។

លោក សារៈ ពិសិដ្ឋ, រូបថតដោយ៖ លោក ជាតា

ប្រសិនជារាប់វិញប្រហែលពីចន្លោះ ៣០ ទៅ ៥០ដងទៅហើយ ដែលលោកបានចូលរួមដំណើរកម្សាន្តប្រភេទបោះតង់និងដើរព្រៃនេះ។ លោកបានប្រាប់ថា ដោយសារតែអំឡុងពេលឆ្នាំ២០១៧ លោកស្គ្រេសនឹងបញ្ហាសម្ពោធរឿងគ្រួសារស្ទើរតែធ្លាក់ទៅដល់ចំណុចសូន្យតែម្តង ពេលនោះលោកពិតជាស្មុកស្មាញនឹងជិវិត ដែលពោលពេញទៅដោយបញ្ហា។ លោកបានប្រាប់ឲ្យដឹងថា នៅយប់មួយពេលដែលលោកបានធ្វើដំណើរត្រលប់ពីបំពេញបេសកម្មនៅខេត្តរតនៈគិរីវិញ ហើយព្រឹកថ្ងៃស្អែកឡើង ជាពេលដែលលោកបានសម្រេចចិត្តជាលើកដំបូងក្នុងការបោះតង់ និងដើរព្រៃនៅឯខេត្តកោះកុង ស្រុកថ្មបាំង តំបន់អារ៉េង។ 

ការដើរព្រៃបានបង្រៀនលោកជាច្រើន ឲ្យចេះគ្របគ្រង់អារម្មណ៍ខ្លួនឯង និងចេះហាត់ពត់រាងកាយខ្លួនឯងឲ្យរឹងមាំ ចេះសម្របទៅនឹងបរិយាកាស ចេះមើលថែខ្លួនឯង ចេះពុះពារគ្រប់ឧបគ្គសជំនះ អត់ធ្មត់ ចាប់ពីពេលនោះមកលោកបានប្រាប់ខ្លួនឯងថា ត្រូវតែចេះរឿងជាច្រើនបន្ថែមទៀត ដូចជាត្រូវចេះហែលទឹក ចេះចង់អង្រឹង ចេះរៀបចំបោះតង់ ចេះបង្កាត់ភ្លើងធ្វើម្ហូប ចេះមើលទីតាំងភូមិស្រ្តាស និងចេះមើលសណ្ឋានដីពេលដែលលោកវង្វេងក្នុងព្រៃ។

លោក សារៈ ពិសិដ្ឋ បានលើកឡើងថា៖ «ពេលដែលខ្ញុំទៅនឹងគឺ…វាអស្ចរ្យាមែនទែន!!! ខ្ញុំបានឡើងភ្នំម្រេចកង្កែប អូខេ…ខ្ញុំបានគេងនៅម្រេចកង្កែប ហើយអីៗ វាបានចាប់ផ្តើមចូលមកជិវិតរបស់ខ្ញុំខ្ញុំបានឃើញរូបថ្មីៗ ភាពជាច្រើន ខ្ញុំបានឃើញធម្មជាតិ ឃើញទេសភាព ឃើញអ្វីដែលជាខ្លួនឯងហើយខ្ញុំចាប់ផ្តើមរកឃើញថា អ្វីដែលជាចំណងចំណូលចិត្តខ្លាំងជាងរបស់ខ្ញុំ គឺការដើរព្រៃការបោះតង់ អីនឹង!!! ដែលពីំមុន ខ្ញុំអត់ដែលដឹងសោះ ហើយមួយផ្នែកធំ គឺដោយសារតែសម្រស់ព្រៃនៅអារ៉ែងដែលទាក់ចិត្តខ្ញុំឲ្យខ្ញុំលង់នឹងសម្រស់ធម្មជាតិខ្លាំងមែនទែន។