រូបភាពពីទំព័រហ្វេសប៊ុកសម្ដេចតេជោ( ការចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ)
ខេត្តព្រះសីហនុ៖ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីនិងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តព្រះសីហនុ នាថ្ងៃ១មិថុនា ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃខាងមុខក្រុងព្រះសីហនុអាចក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។
បច្ចុប្បន្ននេះ ខេត្តព្រះសីហនុត្រូវបានចូលរួមអភិវឌ្ឍន៍ ដោយពហុជាតិសាសន៍ដោយមាន ប្រទេសជប៉ុនកំពុងជួយសាងសង់កំពង់ផែទឹកជ្រៅ១៤ម៉ែត្រកន្លះ បារាំងអភិវឌ្ឍន៍អាកាសយានដ្ឋានផ្លូវរត់ចម្ងាយ ៣៨០០ម៉ែត្រ រីឯ ចិន និងម៉ាឡេស៉ី អភិវឌ្ឍន៍រោងចក្រថាមពលអគ្គិសនីនិងក្រុមហ៊ុនជាច្រើនទៀត សាងសង់សណ្ឋាគារ និងភោជនីយដ្ឋាន៕