Google ពេលបង្កើតដំបូង ដាក់លក់ត្រឹមតែ ១លានដុល្លារ ក៏គេមិនចង់ទិញ

ត្រលប់ទៅឆ្នាំ 1999 ក្រុមហ៊ុន អ៊ិចសាយ (Excite) គឺជាកម្មវិធីរុករកលំដាប់លេខ២ បន្ទាប់ពីក្រុមហ៊ុន អាស្ក (Ask.com)។ ហើយពេលនោះក្រុមហ៊ុន ហ្គូហ្គល (Google) គឺក្មេងខ្ចីនៅឡើយ ដែលទើបតែបានចូលប្រឡូក លើវិស័យដូចគ្នានេះ។

លោក ឡារ៉ី ផេក (Larry Page) ដែលជាស្ថាបនិកម្នាក់ ក្នុងក្រុមហ៊ុន ហ្គូហ្គល (Google) ចង់លក់ ហ្គូហ្គល (Google) ឲ្យទៅក្រុមហ៊ុន អ៊ិចសាយ (Excite) ក្នុងតម្លៃ ១លានដុល្លារ ហើយគេបានចរចារទម្លាក់តម្លៃមកត្រឹមតែ $750,000 ដែលតម្លៃលក់នេះ គឺស្មើតែ១%នៃ តម្លៃក្រុមហ៊ុន Excite នាពេលនោះ។ 

ដោយការចរចារគ្នាមិនត្រូវគ្នាលើការដាក់លក្ខខណ្ឌឲ្យប្រើបច្ចេកវិទ្យារបស់ Google ជំនួសអ្វីដែលមានស្រាប់ក្នុងក្រុមហ៊ុន Excite, ការទិញលក់នេះក៏បរាជ័យ។

មានការពន្យល់ជាច្រើនទៀតសម្រាប់មូលហេតុដែលក្រុមហ៊ុនអ៊ិចសាយ (Excite) បានបដិសេធជម្រើសនៃការទិញយកក្រុមហ៊ុន  ហ្គូហ្គល (Google )។ មិនយូរប៉ុន្មាន ក្រុមហ៊ុន អាស្ក (Ask.com) ក៏បានចរចារទិញយកក្រុមហ៊ុនអ៊ិចសាយ (Excite ) ដែលមានចំណែកតិចជាង 2 ភាគរយនៃទីផ្សារកម្មវិធីរុករក ខណៈ ក្រុមហ៊ុន ហ្គូហ្គល (Google) មានចំណែកទីផ្សារនៃកម្មវិធីរុករកប្រមាណ ៦០ភាគរយ នាពេលបច្ចុប្បន្ន និងមានតម្លៃ១១៤៨ប៊ីលានដុល្លារឯនោះ៕