ពុំមានអ្នកឆ្លងនោះទេនាថ្ងៃ១៣ មេសា ខណៈអ្នកជាសះស្បើយ កើន១៤នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅកម្ពុជាឡើងដល់ ៩១នាក់។ ចំនួននេះស្មើនឹងជាង ៧៤,៥៩ភាគរយនៃអ្នកជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានេះបើតាមព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ១៤ មេសានេះ។
បច្ចុប្បន្នចំនួនអ្នកដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩ ថយមកនៅត្រឹម ៣១នាក់ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត៕