បើ​មាន​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​១៩ ត្រូវ​បូជា​​ឬកប់ភ្លាមៗ

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ត្រៀម​ប្រកាស បើ​មាន​អ្នក​ស្លាប់​ដោយកូវីដ១៩ ត្រូវ​បូជា ឬ​កប់​ភ្លាម​ៗ មិន​ឲ្យ​ធ្វើបុណ្យ ចាក់​ភ្លេង​នោះ​ទេនេះ​ជាការ​លើក​ឡើង​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះ​។

ឯកឧត្តមរដ្ឋមន្រ្តី៖ “​ខ្ញុំ​មិន​ចង់​និយាយ​ទេ ប៉ុន្តែ​ក្រសួង​បាន​ត្រៀមលក្ខណៈ​ហើយ ត្រៀម​ការ​ណែនាំ​ពី​អ្នក​ដែល​ស្លាប់​ដោយសារ កូវីដ១៩ មិនមែន​ថា ចូល​ឆ្នាំ​និយាយ​ឲ្យ​គេ​ភ័យ​ទេ ណែនាំ​ពេល​ស្លាប់ ត្រូវ​បូជា ត្រូវ​កប់​ភ្លាម មិន​ទុក​ធ្វើបុណ្យ លេងភ្លេង ហែរ​អី​នោះ​ទេ​”​។

ឯកឧត្តម​រដ្ឋមន្ត្រី​ថា ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ចំពោះ កូវីដ១៩ ជា​រឿង​ល្អ ខ្លាច​ស្លាប់​ខ្លួនឯង​ចោល​គ្រួសារ ឬ​គ្រួសារ​ទាំងមូល​ហិនហោច​៕