ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារតែជំងឺកូវីដ១៩អាជីវកម្មខ្លះកំពុង មានការព្រួយបារម្ភអំពីការផ្អាកអាជីវកម្មឬការបញ្ឈប់កម្មករមួយរយៈ។ដោយឡែកអាជីវកម្មខ្នាតតូចមួយចំនួន មានលក្ខណៈពិសេសប្លែកពីគេ គឺប្រែជាមានតម្រូវការកើនឡើង។
ប្រភេទអាជីវកម្មដែលជួយប្រជាជនឲ្យរក្សា“ គម្លាតសង្គម”ពីអ្នកទិញនិងអ្នកលក់ ប្រកបដោយការច្នៃប្រឌិត នឹងមានការរីកចម្រើន មានដូចជា៖
១. សេវាកម្មដឹកជញ្ជូន
ដោយអ្នកប្រើប្រាស់ជាច្រើន មានការភ័យខ្លាចក្នុងការចាកចេញពីផ្ទះឬត្រូវបានណែនាំដោយរដ្ឋាភិបាលរដ្ឋឲ្យនៅដាច់ដោយឡែក ក្នុងកំឡុងពេលមានវិបត្តិនេះ ប្រភេទអាជីវកម្មដែលបម្រើសេវាកម្មដឹកជញ្ជូនអនឡាញ បានកើនឡើងដោយាការធានាបានថា ទំនិញអាចត្រូវបានបញ្ជូនទៅតាមផ្ទះនិងតាមក្រុមហ៊ុនអាជីវកម្ម។
២. សេវាផ្គត់ផ្គង់ម្ហូបអាហារអនឡាញ
ក្រុមហ៊ុនមួយចំនួនដែល ធ្លាប់បម្រើសេវាម្ហូបអាហារតាមភោជនីយដ្ឋានផ្ទាល់ បានងាកចេញពីការផ្ដល់ការទទួលទានអាហារនៅកន្លែង មកផ្ដល់ការបញ្ជាទិញតាមអនឡាញនេះជាការបទបែនមួយថ្មី ក៏មានការសន្ទុះកើនឡើងខ្លាំងផងដែរ ដោយសារតែប្រជាជនចំណាយពេលច្រើននៅផ្ទះនិងកាត់បន្ថយការបរិភោគអាហារ នៅភោជនីយដ្ឋាន។
៣.ក្រុមហ៊ុន ហ្គេមអនឡាញ
កូវីដ១៩ បានបង្ខំឲ្យមនុស្សជាច្រើនសម្ងំនៅផ្ទះ ជំនួសឱ្យការចេញទៅក្រៅ។សាលារៀនត្រូវផ្អាកការសិក្សា ក្មេងៗផ្ដើមមានពេលវេលាច្រើននៅផ្ទះ ដែលធ្វើឲ្យក្រុមហ៊ុនដែលបង្កើត ហ្គេនអនឡាញ បំបាត់ភាពអផ្សុកក្នុងគ្រួសារ ក៏ទទួលបានការ Downloadក្នុងសន្ទុះមួយមិនធា្លប់មាន៕