នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក រីស៊ី ស៊ូណាក់ កាលពីថ្ងៃច័ន្ទបានប្ដេជ្ញាថានឹងនាំមកនូវស្ថិរភាព និងឯកភាពជាតិ នៅខណៈដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីលោកត្រូវបានប្រកាសជាមេដឹកនាំថ្មីរបស់គណបក្សអភិរក្សនិយម។
លោក រីស៊ី ស៊ូណាក់ ដែលកាន់សាសនាហិណ្ឌូ នឹងក្លាយជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស បន្ទាប់ពី នាយករដ្ឋមន្ត្រីចាស់ លោកស្រី លីស ត្រាស់ ត្រូវបានបង្ខំឲ្យលាលែងពីតំណេង ក្រោយកាន់អំណាចបានត្រឹមតែ ៤៤ ថ្ងៃប៉ុណ្ណោះ ។
លោកស្រី ត្រាស់ នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកចុងក្រោយនៅថ្ងៃអង្គារនេះ មុនពេលថ្វាយពាក្យលាលែងតំណែងជូនព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ទី ៣ ហើយព្រះអង្គទ្រង់នឹងតែងតាំងលោក ស៊ូណាក់ ជានាយករដ្ឋមន្ត្រីថ្មី៕