សាលារាជធានីភ្នំពេញ បង្កើតក្រុមការងារត្រួតពិនិត្យ ទីតាំងអាជីវកម្មទទួលបញ្ចាំ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារ ត្រួតពិនិត្យ ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគ ដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

បើតាមសេចក្ដីសម្រេចនោះ បានឲ្យដឹងថាៈ ក្រុមការងារនេះ មានលោក ឃួង ស្រេង ផ្ទាល់តែម្ដង ជាប្រធាន អមដោយអនុប្រធាន ៣ រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះ មានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌ ទាំង៩ ផងដែរ