សាច់រឿងខ្លី៖មនុស្សមួយក្រុម បានទៅជួបជាមួយអ្នកប្រាជ្ញម្នាក់ ហើយត្អូញត្អែរអំពីបញ្ហាដដែលម្តងហើយម្តងទៀត ប្រាប់គាត់។ ថ្ងៃមួយ គាត់បានសម្រេចចិត្តប្រាប់ពួកគេរឿងកំប្លែងមួយ ហើយពួកគេទាំងអស់គ្នាសើចយ៉ាងក្អាកក្អាយ។
ប៉ុន្មាននាទីក្រោយមក គាត់បានប្រាប់ពួកគេរឿងកំប្លែងដដែល ហើយពួកគេសើចតែពីរបីនាក់ប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏និយាយរឿងកំប្លែងដដែលជាលើកទី៣ ប៉ុន្តែគ្មានអ្នកណាសើច ឬញញឹមទៀតទេ។
អ្នកប្រាជ្ញម្នាក់នោះបានញញឹមហើយនិយាយថា៖ អ្នកមិនអាចសើចនឹងរឿងកំប្លែងដដែលនេះ ម្ដងហើយម្ដងទៀតទេ។ ដូច្នេះ ហេតុអ្វីបានជាអ្នកតែងតែយំ ឬត្អូញត្អែរអំពីបញ្ហាដដែលៗ?