ប្រទេសមីយ៉ាន់ម៉ា បានបរិច្ចាគអង្ករ1000តោន ដល់ប្រទេសស្រីលង្កា ដែលកំពុងរងវិបត្តិ

ប្រទេសមីយ៉ាន់ម៉ាបានបរិច្ចាគអង្ករចំនួន 1,000 តោនដល់ប្រទេសស្រីលង្កា ដើម្បីជាការបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសដែលរងគ្រោះដោយវិបត្តិ។

ពិធីប្រគល់អំណោយសម្រាប់ការដឹកជញ្ជូនអង្ករពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសស្រីលង្កាបានធ្វើឡើងនៅកំពង់ផែ Asia World Port Terminal ក្នុងទីក្រុង Yangon កាលពីថ្ងៃសុក្រ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា។

លោក U Aung Naing Oo រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​បរទេស​របស់​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ការ​បរិច្ចាគ​នេះ​ជា​សញ្ញា​នៃ​ការ​អាណិតអាសូរ​ចំពោះ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ជា​អំណោយ​សម្រាប់​ប្រជាជន​ស្រីលង្កា។

លោក​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា លោក​សង្ឃឹម​ថា ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត៕