លោក ឡា ឡៃ ទទួលបានការតែងតាំងជា រដ្ឋលេខាធិការក្រសួងធម្មការ និងឡើងឋានន្តរស័ក្ដិជា ផ្កាយ២

សម្ដេចប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យដោយបានសម្រេច តែងតាំងលោក ឡា ឡៃ ជារដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា បន្ថែមលើមុខងារបច្ចុប្បន្ន។

សូមជម្រាបដែរថា លោក ឡា ឡៃ បានឡើងឋានន្តរស័ក្ដិជាឧត្តមសេនីយ៍ទោ (ផ្កាយ២)​ តាមព្រះរាជក្រឹត្យមួយទៀតកាលពីថ្ងៃទី ៣១ ខែសីហាផងដែរ៕