កូវីដ១៩នៅកម្ពុជា៖ ពីរថ្ងៃជាប់គ្នានេះ កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ ថ្មី នោះទេ

មិនមានអ្នកឆ្លងនោះទេនាថ្ងៃ៤ មេសា និងថ្ងៃ៣ មេសា ខណៈអ្នកជាសះស្បើយ កើន១នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅកម្ពុជា កើនឡើងដល់ ៥០នាក់ ។ ចំនួនអ្នកជាសះស្បើយនេះ ស្មើនឹងជាង ៤៣,៨៥ភាគរយនៃអ្នកជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា នេះបើតាមព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៥ មេសា។

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក៏បាន​អោយដឹងដែរថា​ នាថ្ងៃទី៤ ពុំមានករណីរឆ្លងបន្ថែមនោះទេ ដោយឡែកអ្នកជាសះស្បើយពីជម្ងឺមាន ១នាក់ទៀត ដែលធ្វើឲ្យអ្នកដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩ថយមកនៅត្រឹម ៦៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិនិងថ្នាក់ខេត្ត។

សូមជម្រាបដែរថា អ្នកជម្ងឺកូវីដ១៩ដែលកំពុងសម្រាកពិនិត្យនិងព្យាបាលជម្ងឺនៅមានចំនួន ៦៤នាក់ ក្នុងនោះស្រ្ដី ២០នាក់ និងបុរស ៤៤នាក់៕