អ្នកឆ្លងកូវីដ១៩ឡើង ដល់ជាង១លាននាក់ ទូទាំងពិភពលោក

មានករណីឆ្លងវីរុស កូវីដ១៩ កើនឡើងដល់ចំនួនជាង ១លានករណីនៅជុំវិញពិភពលោក ហើយយ៉ាងហោចណាស់មនុស្ស ៥៣.២០៣ នាក់បានស្លាប់។ នេះបើយោងតាមព័ត៌មានចុងក្រោយ ដែលចងក្រងដោយសាកលវិទ្យាល័យ ចនស៍ហបគីនស៍។

សហរដ្ឋអាមេរិកមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នេះ បានកើនឡើងដល់ជាង ៦០០០នាក់ជាចំនួនដែលច្រើនជាងប្រទេសចិន។ រីឯប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីចំនួន៣១គិតត្រឹមថ្ងៃទី ១ ខែមេសា ដែលករណីទាំងអស់នេះត្រូវបាននាំចូលពីប្រទេសផ្សេងៗ។

ករណីឆ្លងទូទាំងពិភពលោក៖ ច្រើនជាង ១.០១១.០០០ នាក់។

ករណីស្លាប់ទូទាំងពិភពលោក៖ យ៉ាងហោចណាស់ ៥៣ ២០៣នាក់។

ប្រទេសចំនួន៥ដែលមានអ្នកឆ្លងច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៤២.១៨២ករណី), អ៊ីតាលី (១១៥.២៤២ករណី),អេស្ប៉ាញ (១១២.០៦៥ករណី), អាឡឺម៉ង់ (៨៤.៧៨៨ករណី)និងចិន (៨២.៤៣២ករណី)៕