តែអ្នកក៏គួរប្រុងប្រយ័ត្ន ចំពោះអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីន ផងដែរ ដូចជា ភេសជ្ជៈកំប៉ុង តែ សូដា ជាពិសេសកាហ្វេ ព្រោះវាមិនផ្ដល់ផលល្អនោះទេ ដល់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២ តែវាសារធាតុកាហ្វេអ៊ីន ក្នុងកាហ្វេ មិនផ្ដល់ផលប៉ះពាល់ដល់អ្នកដែលមានសុខភាពរឹងមាំនោះទេ។
សារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យកើនឡើងកម្រិតជាតិស្ករ និងអាំងស៊ុយលីនសល់ចោលក្នុងឈាម។ ព្រោះអាំងស៊ុយលីន ជាអរម៊ូនដែលមានតួនាទី រក្សាកំរិតជាតិស្ករក្នុងឈាម តាមរយៈការភ្ញោចកោសិកាសាច់ដុំឬថ្លើម ឲ្យធ្វើការស្រូបយកនូវជាតិស្ករពីក្នុងឈាម។
សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលមាន បញ្ហាអរម៉ូនអាំងស៊ុយលីនរួចមកហើយនោះ បើបរិភោគសារធាតុកាហ្វេអ៊ីនញឹកញាប់ទៀត នឹងធ្វើឲ្យកំរិតជាតិស្ករ ពិបាកធ្លាក់ចុះមកកម្រិតធម្មតាខ្លាំងណាស់ បើទោះបីមានការតមអាហារជាតិស្ករក៏ដោយ។ វានឹងអាចវិវឌ្ឍទៅរកជំងឺប្រព័ន្ធប្រសាទ និងជំងឺបេះដូងទៀតផងបើជាតិស្ករមិនចុះមកធម្មតាទេនោះ៕