លោក ជុន ថាវៀត ទទួលបានការតែងតាំងជា ទីប្រឹក្សា និងនាយករងខុទ្ទកាល័យឧប កែ គឹមយ៉ាន

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៧២២/៧៩១ ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំង ទីប្រឹក្សា ជំនួយការ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន រួមមាន៖

  • លោកឧត្តមសេនីយ៍ឯក ជុន ថាវៀត ជាទីប្រឹក្សា និងនាយករងខុទ្ទកាល័យ  មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
  • លោក អឿន សុខា ជាទីប្រឹក្សាឋានៈស្មើ អនុរដ្ឋលេខាធិការ 

និងមានការតែងតាំងលោក ថេម ណាឬទ្ធិ ជាជំនួយការ ឋានៈស្មើ អគ្គនាយក៕