អាចារ្យ អេ ឬលោក សេង ប៊ុនវេង ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន

អគ្គនាយកស្ថានីយវិទ្យុ អេ ប៊ី សុី (ABC) និងជាអ្នកអត្ថាធិប្បាយទាំង​សង្គម​និង នយោបាយតាមរលកធាតុអាកាសផងនោះ សេង ប៊ុនវេង ហៅអាចារ្យ អេ ត្រូវបានព្រះមហាក្សត្រ តែង​តាំង ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន មានឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយមិនទទួលប្រាក់​បំណាច់មុខងារ ៕