ឧកញ៉ា៧​រូប ឧបត្ថម្ភ​ប្រាក់​ជិត ៤​លាន​ដុល្លារ ដើម្បី​​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នៅកម្ពុជា

ភ្នំពេញ​៖ ខណៈ​ពេល​ប្រទេស​កម្ពុជា​កំពុង​ប្រឈមជាមួយ​ជំងឺកូ​វី​ដ​១៩ដែលមានអ្នក ផ្ទុកកូវីដ១៩ មកទល់ថ្ងៃនេះសរុប ៥៣នាក់(តួរលេខថ្ងៃ២១ មីនា) ហើយនោះ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​កំពុង​ដាក់​ចេញនៅ​វិធានជាបន្តបន្ទាប់ ​ដើម្បី​ធ្វើការ​ទប់ស្កាត់​នៅ​ការ​រីក​រាលដាល​នេះ​ផង​ដែរ​។

សម្ដេចហ៊ុនសែន ក៏បានលើកឡើងផងដែរថា៖ ដោយ​បាន​ជំនួយ​ដែល​នឹង​ត្រូវ​បាន​ផ្តល់ [​ពី​សប្បុរសជន​]រាជរដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាងដើម្បី​សង្គ្រោះ​និង​ការពារ​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​។

ក្នុង​នោះ​យើង​ក៏​បាន​សង្កេត​ឃើញ ​អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីរាជការ ជាច្រើន បាន​ចូលរួមបរិច្ចាគ​នៅ​ថវិកា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ធ្វើការ​ទប់ស្កាត់​នៅ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ 

ដោយ​ក្នុង​នោះមាន ​​អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៧នាក់ មានដូចជា​៖

១អ្នកឧកញ៉ា ហុង ពី​វ ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក

២. អ្នកឧកញ៉ា គិត ម៉េ​ង ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក

៣. លោក​ឧកញ៉ា ពុង ឃាវ​សែ ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក

៤. ឧកញ៉ា ភាព ហៀ​ក ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក

៥. លោក​ឧកញ៉ា លី ហួរ ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក

៦. លោក​ឧកញ៉ា ថៃ ជា​ហួត ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក

៧. លោក​ឧកញ៉ា ឡេ​ងណា​វ៉ា​ត្រា ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ២០០ លាន​រៀល ។