ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២២ នេះរដ្ឋាភិបាលនៃសារធារណរដ្ឋគូបា បានផ្តល់អាហារូបករណ៍ដល់និស្សិត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ (Doctor of Medicine) នៅសាធារណរដ្ឋគូបា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។
បេក្ខជនដែលមានចំណាប់អារម្មណ៍ ដាក់ពាក្យសូមទំនាក់ទំនង នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន៖ អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ)។
- ព័ត៌មានបន្ថែម៖ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា
- ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២