រាជធានីភ្នំពេញ៖ គណបក្សនយោបាយចំនួន៩ មានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ដែលបានចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ នេះតបើតាមតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
ចំពោះគណបក្សដែលនាំមុខគេ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន៩.៣៧៦អាសនៈ ។ គណបក្សភ្លើងទៀនទទួលបាន ២.១៩៨អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៊ុច ទទួលបាន ១៩អាសនៈ។
សេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នេះ មានប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតចំនួន ៧.៣៩៤.៤២៧នាក់ ស្មើនឹង ៨០,៣២% នៃចំនួនអ្នកមានឈ្មោះបោះឆ្នោត។