សម្ដេចតេជោ នឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារកូវីដ

ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញរំលឹកខួបទី៤៥ឆ្នាំ ទិវា​នៃការរចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា។

សម្ដេចតេជោ៖ កម្ពុជាបច្ចុប្បន្ន កំពុងប្រឹងប្រែងទប់ស្កាត់កុំឲ្យអត្រានៃភាពក្រីក្រ ធ្លាក់ដោយ​សារ​បញ្ហាជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាល​បាន​ចិញ្ចឹម​ពលរដ្ឋ​ប្រមាណ​ជិត ៣លាននាក់​ប៉ះពាល់​ដោយ​ជំងឺដ៏កាច់សាហាវនេះ ​ហើយត្រៀមឧបត្ថម្ភពលរដ្ឋបន្ថែមទៀត ​រងការប៉ះពាល់ពីកត្តាជំងឺកូវីដ-១៩ និងកត្តាអតិផរណាដែលកំពុងហក់ឡើងផងដែរ៕