រដ្ឋាភិបាល សម្រេចកែសម្រួលផ្ទៃដីទំហំ ៦៣៨៥ ហិកតា ចេញពីតំបន់៣ មកតំបន់២នៃតំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ធំ

ប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្ដីពី ការកែសម្រួលផ្ទៃដីទំហំ ៦ ៣៨៥ ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល។