ក្រសួងទេសចរណ៍ ណែនាំឱ្យផ្អាកលក់ដូរគ្រឿងស្រវឹង២ថ្ងៃ នៅថ្ងៃទី​៤ និងទី៥ ខែមិថុនា

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងទេសចរណ៍ណែនាំ ឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិននៅទូទាំងរាជធានី-ខេត្តត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ 

ចំពោះកន្លែងផ្តល់សេវាកម្មម្ហូបអាហារ ត្រូវផ្អាកសកម្មភាពការលក់ដូរ និងពិសាគ្រឿងស្រវឹងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។