ម្ចាស់ជ័យលាភីមេដាយមាសពីកម្ពុជា នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ

អបអរសាទរ! ម្ចាស់ជ័យលាភីមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ

១- កីឡាប្រដាល់គុនខ្មែរ

កីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) វិញ្ញាសាទម្ងន់ ៦៣,៥គីឡូក្រាម

២- កីឡាប្រដាល់ឃីកបុកស៊ីង

កីឡាករ ទូច រ៉ាឆាន់ វិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម

៣- កីឡាចំបាប់

កីឡាករ ស៊ូ បាលី វិញ្ញាសា Freestyle ទម្ងន់ ១២៥គីឡូក្រាម

៤- កីឡាតេក្វាន់ដូ WT

កីឡាករ វ៉ា មិថុនា វិញ្ញាសាបុរស Kyorugi ទម្ងន់ ៧៤គីឡូក្រាម

៥- កីឡាប៉ូល និងប៉េតង់៖

កីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា វិញ្ញាសាវាយគូចម្រុះបុរស-នារី

កីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី និង ឌួង ឌីណា វិញ្ញាសាវាយក្រុមនារី ៣នាក់ ទល់ ៣នាក់

៦- កីឡាវ៉ូវីណាម

កីឡាក លី បូរ៉ាមី, ជ្រិន ប៊ុនឡុង, ប្រាក់ សុវណ្ណនី និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី វិញ្ញាសាសម្ដែងការពារខ្លួនស្រី ១ ប្រុស ៣ មានអាវុធ

កីឡាករ អេ វីរៈខាំឈីតភូថង វិញ្ញាសាប្រយុទ្ធទម្ងន់ ៦៥គីឡូក្រាម

កីឡាករ ជិន ពិសិដ្ឋ និង ម៉េត សុភត្ដ្រា វិញ្ញាសាក្រុមការពារខ្លួនកាំបិតធំបុរស ២នាក់