ពុយគា៖លោកត្រាំ ធ្វើឲ្យមេដឹកនាំអាស៊ានខកចិត្ត និងហួសចិត្តស្ទើរថ្លែងពុំបាន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច ពន្យារពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅថ្ងៃទី១៤ខែមិនា ខាងមុខនេះ ដោយការបារម្ភពីជំងឺខូវីដ១៩។ ព័ត៌មាននេះបានធ្វើឲ្យមេដឹកនាំអាស៊ានខកចិត្ត និងហួសចិត្តស្ទើរថ្លែងពុំបាន។ នេះបើតាមការចុះផ្សាយរបស់លោកពុយ គា។ 

លោក ពុយ គា បានបន្តរៀបរាប់ថា ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៧នេះជាលើកទី៣ហើយ ដែលលោកត្រាំបានធ្វើឲ្យមេដឹកនាំអាស៊ានមិនសប្បាយចិត្តជាបន្តបន្ទាប់ជុំវិញការសម្រេចិត្តរបស់គាត់ ដែលមេដឹកនាំអាស៊ាននឹកស្មានមិនដល់ថាគាត់ធ្វើទៅរួច។ 

ទោះជាមិនទាន់មានប្រតិកម្មជាផ្លូវការឬក៏នឹងមិនមានចេញសេចក្តីថ្លែងការណ៍ណាមួយផ្លូវការពីអាស៊ានតែមតិខាងក្រៅអាចមានការគិតគូរខ្លះៗចំពោះឥរិយាបទរបស់ត្រាំ៖

-          ត្រាំអាចគិតថាអាស៊ានមិនសំខាន់ណាស់ណាសម្រាប់គាត់ទេ តែជាដៃគូរកំដរកំសាន្តលេងសប្បាយមួយពេលៗ

-          ត្រាំខ្វះការគោរពឬមិនឲ្យតម្លៃដល់មេដឹកនាំអាស៊ាន៕