បច្ចេកវិទ្យា៖ Facebook នឹងបិទសេវាផតខាស(podcast) បន្ទាប់ពីបើកដំណើរការបានតែមួយឆ្នាំ។ ក្រុមហ៊ុន Meta (Facebook) បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg ថា ខ្លួននឹងបញ្ឈប់ការផ្សាយផតខាស សេវា Soundbites និងមជ្ឈមណ្ឌលអូឌីយ៉ូ ឆាប់ៗនេះ។
ក្រុមហ៊ុន នឹងលែងអនុញ្ញាតឱ្យអ្នកធ្វើផតខាស បន្ថែមកម្មវិធីទៅក្នុង Facebook ចាប់ពីសប្តាហ៍នេះតទៅ។ ហើយនឹងលុបវាចោលទាំងស្រុងនៅថ្ងៃទី ៣ ខែមិថុនា ខណៈពេលដែល Live Audio Rooms នឹងយកចូលទៅក្នុង Facebook Live ។
អ្នកនាំពាក្យក្រុមហ៊ុន Meta៖ ការផ្លាស់ប្តូរនេះនឹងជួយ Meta ផ្តោតលើបទពិសោធន៍ដែលមានលើចំនុចសំខាន់បំផុត។
ក្រុមហ៊ុន Meta បោះបង់ការចំណាប់អារម្មណ៍លើការផ្ដល់សេវាផតខាស និងបង្វែរការយកចិត្តទុកដាក់ទៅមុខងារផ្សេងៗវិញ ដូចជា Feed លើ Facebook ។ និយាយឱ្យសាមញ្ញ ចំណាប់អារម្មណ៍របស់ Meta គឺនឹងផ្ដោតខ្លាំងលើ AR, VR និងគូប្រជែងដូចជា TikTok៕