គន្លឹះខ្លីក្នុងការត្រៀមខ្លួន ដើម្បីទទួលបានការងារមួយដ៏ល្អ

អ្នកណាក៏ចង់ទទួលបាននូវការងារមួយដែលល្អដែរ ​ប៉ុន្តែសួរថា តើយើងត្រូវធ្វើបែបណាដើម្បីអាចទទួលបាននូវការងារមួយនោះបាន? ត្រូវត្រៀមនូវចំណុចអ្វីខ្លះ? ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលអាចជួយអ្នកត្រៀមខ្លួនឲ្យបានល្អមុនពេលទទួលបានការងារមួយដ៏ល្អ៖

១/មានគោលដៅការងារច្បាស់លាស់

មុននឹងអ្នកអាចទទួលបានការងារល្អមួយ អ្នកក៏ត្រូវចេះកំណត់គោលដៅរបស់ខ្លួន ​ថាចង់ធ្វើការនៅទីណា? ប្រាក់ខែជាមធ្យមប៉ុន្មាន?​ប្រភេទការងារបែបណាជាដើម។​ ព្រោះថាគោលដៅការងារច្បាស់លាស់ នឹងធ្វើឲ្យអ្នកចេះគ្រប់គ្រងពេលវេលា​ ការរៀបចំខ្លួនឲ្យត្រូវជាមួយកាលៈទេសៈ។

២/ រៀបចំ Resume និង Cover Letter ឲ្យបានល្អ​

ក្រៅពីមានគោលដៅច្បាស់លាស់ មុននឹងពេលដែលអ្នកត្រៀមខ្លួនដាក់ពាក្យបម្រើការងារក្នុងស្ថាប័នណាមួយ អ្នកត្រូវចេះរៀបចំឯកសារដូចជា ​Cover Letter និង​​ Resume ឲ្យបានល្អ​​ និងជាព័ត៌មានពិតផងដែរ។

៣/ត្រៀមខ្លួន​ក្នុងការសម្ភាសន៍ការងារ

បន្ទាប់ពីទទួលបានការហៅណាត់ជួបសម្ភាសន៍ទទួលការងាររួចមក ​អ្វីដែលអ្នកគួរតែធ្វើជាបន្ទាប់នោះ គឺការត្រៀមខ្លួនរៀបចំជាសំណួរចម្លើយ និងការបង្កើនទំនុកចិត្តសម្រាប់ខ្លួនឯង។

៤/ បង្កើនសមត្ថភាព Soft Skill និង Hard Skills របស់អ្នក

សមត្ថភាពនៅក្នុងជំនាញរបស់អ្នកតែមួយមុខ​ គឺមិនទាន់គ្រប់គ្រាន់នោះទេ អ្នកក៏ត្រូវការអនុវត្តន៍នូវជំនាញទន់មួយចំនួនបន្ថែមផងដែរដូចជា​ជំនាញកុំព្យូទ័រ ជំនាញប្រាស្រ័យទាក់ទង ជំនាញក្នុងការគ្រប់គ្រងពេលវេលាជំនាញតស៊ូមតិ និងជំនាញស្រាវជ្រាវជាដើម៕