លោកស្រី សុងឡេង បូរ៉ា, លោកស្រី ទ្រី សុខា, និងលោក ជា យុពា ត្រូវបានតែងតាំងជា រដ្ឋលេខាធិការ

រាជធានីភ្នំពេញ៖  ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/៤០៨ ចុះថ្ងៃទី ២៣ មេសា ឆ្នាំ ២០២២ ដោយបានត្រាស់បង្គាប់តែងតាំងមុខតំណែង ជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្រ្តី ដល់៖

  • លោកស្រី សុងឡេង បូរ៉ា
  • លោកស្រី ទ្រី សុខា
  • លោក ជា យុពា 

អ្នកទាំងបីរូបនេះ គឺជាអ្នកបម្រើការងារ និងរៀបចំកម្មវិធីដោយផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន ទាំងនៅក្នុងប្រទេស និងដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេស៕