ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បង្ហាញការចាប់អារម្មណ៍វិនិយោគលើ ការផ្គត់ផ្គង់និងការនាំចេញម្ហូបហាឡាលនៅកម្ពុជា

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំទីក្រុងភ្នំពេញ បានលើកឡើងពីការចាប់អារម្មណ៍វិនិយោគ និងការផ្គត់ផ្គង់ម្ហូបហាឡាលនៅកម្ពុជា និងនាំចេញ

ការលើកឡើងបែបនេះ ក្នុងជំនួបរវាង លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃ២០មេសា ២០២២ ក្នុងកិច្ចពិភាក្សាការងារ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យវិស័យឯកជន រវាងភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីជំរុញវិស័យធុរកិច្ច និងពាណិជ្ជកម្មកប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងបានឯកភាពធ្វើការសិក្សាលទ្ធភាពបង្កើតអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែប្រសើរឡើង៕