ភាពខុសគ្នានៃ HDD និង SSD ដែលគេប្រើប្រាស់សម្រាប់ផ្ទុកទិន្នន័យ ក្នុងកុំព្យូទ័រ

បច្ចេកវិទ្យា៖ ការស្គាល់ជាទូទៅពី HDD ( Hard Disk Drive) និង SSD ( Solid State Drives) នឹងអាចឲ្យលោកអ្នកបែងចែកបានថា Storage មួយណាល្អជាង លឿនជាង ដើម្បីជាជម្រើសក្នុងការសម្រេចចិត្តផងដែរ ក្នុងការទិញកុំព្យូទ័រ។ ការជ្រើសរើស Storage ជាទូទៅ ចំនុចដែលអ្នកគួរស្គាល់ឲ្យច្បាស់នោះគឺ ទំហំប៉ុន្មាន? តើវាជាប្រភេទ SSD ឬ HDD ? សម្រាប់បច្ចេកវិទ្យាផលិតខាងក្នុង គឺមានភាពខុសគ្នាទៅតាមជំនាន់របស់វាតិចតួចប៉ុណ្ណោះ។

ឧ. ពី Spec របស់ Laptop មួយដែលគេសរសេរថា STORAGE : 512GB M.2 NVMe™ PCIe® 3.0 SSD។ តើលោកអ្នកយល់ថាគេចង់សំដៅលើអ្វី?

 ដោយមិនស៊ីជម្រៅពីទំហំផ្ទុក បច្ចេកវិទ្យានៃការផលិត និងជំនាន់របស់វានោះទេ  យើងសូមលើកមួយផ្នែកមកពន្យល់ ដើម្បីងាយក្នុងការយល់ HDD ឬ SSD វាជាថាសផ្ទុកទិន្នន័យ ( Storage) ដូចគ្នានៅក្នុងកុំព្យូទ័រ គ្រាន់តែមានភាពខុសគ្នា ទៅលើបច្ចេកវិទ្យា ល្បឿន ប្រសិទ្ធិភាព និងតម្លៃនៃការប្រើប្រាស់។ 

ឯការប្រើពាក្យថា M.2 និង NVMe™ និង PCIe® 3.0 ជាផ្នែកមួយនៃ SSD ដែលគាំទ្រឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យវាមានទំហំតូច និងបង្កើនប្រសិទ្ធិភាពក្នុងផ្ទេរទិន្នន័យ។

HDD ( Hard Disk Drive)

HDD មានអាយុកាលជាង 60 ឆ្នាំចាប់តាំងពី IBM បង្ហាញផលិតផលនេះក្នុងឆ្នាំ 1956 និងត្រូវបានផ្ដាស់ប្ដូរទំហំបន្តិចម្ដងៗ។ គេចាត់ទុកវាថា ជាបច្ចេកវិទ្យាផ្ទុកទិន្នន័យបែបចាស់បុរាណមួយ ដែលប្រើថាសបង្វិល ( Spinning Disk) ដើម្បីអាន/សរសេរទិន្នន័យ ដូច្នេះហើយទើបវាមានទំហំធំ ដែលច្រើនប្រើលើ Desktop។ 

អ្នកប្រើប្រាស់កុំព្យូទ័រ ដំបូងៗ គឺស្គាល់ពី HDD ដែលពីមុនគេគេប្រើជាប្រភេទ SATA ព្រោះ​គេ​ចាត់​ទុកវា​ថា​ ជា​បច្ចេកវិទ្យា​កេរដំណែល ដែល​មាន​ន័យ​ថា ​វា​មាន​អាយុកាល​យូរ​ជាង​ SSD និងមិនទំនើបដូច SSD។

SSD ( Solid State Drives)

SSD លឿនជាង ស្ងាត់ជាង ប្រើបានយូរ ប្រើថាមពលតិច  និងមានប្រសិទ្ធភាពជាង HDD។ តែ HDD មានតម្លៃទាបជាង មិនពេញនិយមក្នុងការប្រើប្រាស់ទៀតនោះទេ។ ចំពោះតម្លៃ SSD នៅខ្ពស់ជាងឆ្ងាយ។ ដោយសារតែ SSD មិនប្រើ ថាសបង្វិល ទើប SSDs អាចកាត់បន្ថយរូបរាង និងទំហំបន្ទះក្នុងរបស់វា (ហៅថាទម្រង់ M.2) ដែលខ្លះមានរូបរាងតូចដូច តែមប្រៃសណីយ៍។

ល្បឿនកាន់តែលឿនរបស់ SSD ជាអត្ថប្រយោជន៍នៃដំណើរការផ្នែកផ្សេងទៀតក្នុងកុំព្យូទ័រ ដូចជានៅពេលចូល (log In) និងបើកកម្មវិធី (Open Application) និងសេវាកម្មចាប់ផ្តើម (Start Up service) ឬនៅពេលអនុវត្តកិច្ចការដែលពឹងផ្អែកខ្លាំងលើការផ្ទុកទិន្នន័យ ដូចជាការចម្លងឯកសារធំៗជាដើម ។

បច្ចុប្បន្ន បច្ចេកវិទ្យាថ្មី នោះគឺ PCIe (peripheral component interconnect express) លឿនជាង SATA។ SSD ដែលប្រើបច្ចេកវិទ្យា PCIe ជាធម្មតា លឿនជាង SSD ឬ HDD ដែលប្រើជាមួយ SATA ពីព្រោះ PCIe ត្រូវបានរចនាឲ្យមានបណ្តាញច្រើន ដើម្បីផ្ទេរទិន្នន័យ។

សូមកត់សម្គាល់ដែរថា កាតប្រភេទជា SATA SSDs ក៏មានល្បឿនអតិបរមាដល់ 600 MB ក្នុងមួយវិនាទីដែរ ខណៈដែលកាត M.2 PCIe អាចឡើងដល់ 4 GB ក្នុងមួយវិនាទី