អបអរជ័យ​លាភី​ថ្នាក់​ជាតិ ផ្នែកស្មូតកំណាព្យ ផ្នែក​តែងនិពន្ធ ផ្នែក​អាន​អត្ថបទ ក្នុងទិវា​ជាតិ​អំណាន​លើក​ទី៧

រាជធានីភ្នំពេញ៖ ទិវាជាតិអំណានលើកទី៧ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល” តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញផ្ដល់កិត្តិយសធ្វើបាឋកថា ស្តីពី ”ការអភិវឌ្ឍភាសា និងទ្រឹស្តី នៃការអភិវឌ្ឍកុមារ”។ ដោយឡែកប្រធានបទនៃកិច្ចពិភាក្សាគឺ៖ “អំណានដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា”។

ដើម្បីអបអរសាទរទិវាជាតិអំណាន នេះក្រសួង ក៏បានរៀបចំកម្មវិធីប្រកួតប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់ សម្តេចតេជោ ដោយមានការចូលរួមពីសិស្សានុសិស្សទូទាំងរាជធានីខេត្ត ដើម្បីបំផុសស្មារតី លើកកម្ពស់ការការអាន និងស្មូតកំណាព្យក្នុងចំណោមសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងលើកកម្ពស់ការអភិរក្សអក្សរសាស្ត្រជាតិ និងត្រូវបានប្រកាសឈ្មោះអ្នកទទួលបានជ័យលាភីផងដែរ។

សូមជម្រាបថា ថ្ងៃទី១១ ខែមីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ ដោយអនុក្រឹត្យលេខ ១២០ អនក្រ.បក របស់រាជរដ្ឋាភិបាល ធ្វើនៅរាជធានីភ្នំពេញ ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥៕

អបអរសាទរ​ជ័យ​លាភី​ថ្នាក់​ជាតិ ផ្នែកស្មូតកំណាព្យ​ ក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី៧ ឆ្នាំ២០២២

  • ជ័យលាភីលេខ១៖ យុវសិស្ស ងួន ឆេងងីម
  • ជ័យលាភីលេខ២៖ យុវសិស្ស ហ៊ាង សុភត្រា
  • ជ័យលាភីលេខ៣៖ យុវសិស្ស ជ្រែង សៀវម៉ី

អបអរសាទរ​ជ័យ​លាភី​ថ្នាក់​ជាតិ ផ្នែក​តែងនិពន្ធ ក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី៧ ឆ្នាំ២០២២

  • ជ័យលាភីលេខ១៖ យុវសិស្ស ជោ ស្រីណាង
  • ជ័យលាភីលេខ២៖ យុវសិស្ស ឈីវ គឹមលេង
  • ជ័យលាភីលេខ៣៖ យុវសិស្ស ឡោ សុជា

អបអរសាទរ​ជ័យ​លាភី​ថ្នាក់​ជាតិ ផ្នែក​អាន​អត្ថបទ ក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី៧ ឆ្នាំ២០២២

  • ជ័យលាភីលេខ១៖ យុវសិស្ស ពិន ស្រីភួង
  • ជ័យលាភីលេខ២៖ យុវសិស្ស ណា ម៉ារ៉ានី
  • ជ័យលាភីលេខ៣៖ យុវសិស្ស ម៉ន ស្រីលាប