ការប្រើ​អ៊ី​ន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​នៅកម្ពុជា មាន​ចំនួន​រហូត​ទៅដល់ ​​១​៧​,​២​លាន​គ្រឿង

រាជធានីភ្នំពេញ៖ ​របាយការណ៍​ពីនិ​យ​ត​ករ​ទូរគមនាគមន៍​កម្ពុជា ​បាន​ពង្ហាញទិន្នន័យថា នៅកម្ពុជា មានការប្រើ​អ៊ី​ន​ធឺ​ណិ​ត​តាម​ទូរស័ព្ទដៃ​ មាន​ចំនួន​រហូត​ទៅដល់​ ​១​៧​,​២​ ​លាន​គ្រឿង។​

​គិត​ត្រឹម​ខែ​តុលា​ ២០២១ ចំនួននៃការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ ​២​0​លានគ្រឿង​ ​ស្មើនឹង​ ​១​២​៥​ ​ភាគរយ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ជាង 16 ​លាន​នាក់​។​ តួលេខបង្ហាញថា ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​មាន​កាន់តែ​ច្រើន​ ​ដោយសារ​ប្រជាជន​កម្ពុជា​មួយ​ចំនួន ​មាន​ស៊ីម​កាត​និងទូរស័ព្ទច្រើនជាង​មួយ។​

​នៅ​ក្នុងប្រទេសកម្ពុជា​ មាន​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណេ​ត​ចល័ត​ចំនួន​៥​ ​និង​អ្នកផ្តល់​សេវា​អ៊ី​ន​ធឺ​ណែ​ត​ចំនួន​៣​៥​ ​ដែល​ក្នុង​នោះ​​ ប្រព័ន្ធ 4​G​ បានគ្រប់ដណ្ដប់ក្នុងប្រទេស​ ដល់​៨​២​ ភាគរយ​។​ កម្ពុជា ក៏មានបណ្ដាញ​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ​ពីរ​ខ្សែ​ ​ដែល​ខ្សែទីមួយ ​តភ្ជាប់​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ ​និង​ម៉ាឡេស៊ី​ ​និង​ខ្សែ​ទីពីរ ​តភ្ជាប់​កម្ពុជា​ទៅកាន់​ប្រទេស​ចំនួន​​១​៨​ ​នៃ​ទ្វីបអាស៊ី​ ​អា​ហ្រ្វិ​ក​ ​និង​អឺរ៉ុប​៕