ក្រុងតូក្យូ ១២សីហា២០១៩៖ ព្យុះ ឈ្មោះ ក្រសា (Krosa) ជាព្យុះទី ៣ ហើយដែលវាយប្រហារ លើតំបន់អាស៊ីខាងកើត ចាប់តាំងពីដើមសប្តាហ៍មុន បន្ទាប់ពីព្យុះ ឡេគីម៉ា (Lekima)។ ព្យុះត្រូពិកក្រសា កំពុងបោកបក់ឆ្លងកាត់ មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងអាចគំរាមកំហែងដល់ភាគខាងត្បូងប្រទេសជប៉ុន ជាព្យុះទីហ្វុងនៅចុងសប្តាហ៍នេះ។
ព្យុះក្រសា វាយប្រហារចំកណ្តាលភាគខាងត្បូង នៃប្រទេសជប៉ុន ហើយកំពុងធ្វើដំណើរទៅទិសពាយព្យ។
ផលប៉ះពាល់អាក្រក់ដែលអាចកើតឡើងដោយសារព្យុះក្រសានេះគឺនៅភាគខាងត្បូងប្រទេសជប៉ុន នឹងអាចបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំង រួមទាំងនៅតំបន់ខ្លះដែលធ្លាប់រងគ្រោះដោយព្យុះហ្វ្រាន់ស៊ីស្កូកាលពីសប្តាហ៍មុន។ ទឹកជំនន់អាចកើតឡើងភ្លាមៗ និងការបាក់ដី អាចជាការគំរាមកំហែងនៅថ្ងៃចុងសប្តាហ៍៕TWF