សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៦០ អនក្រ.តត ដោយសម្រេចផ្ទេរភារកិច្ច លោក អ៉ឹង គឹមលាង ឧត្តមមន្រ្តីថ្នាក់លេខ៤ ពីអភិបាលរងខេត្តពោធិ៍សាត់ មកជា អភិបាលរងខេត្តសៀមរាប។
ក្នុងអនុក្រឹត្យនេះ ក៏មានការផ្ទេរភារកិច្ចលោក ពៅ ពិសិដ្ឋ ពីអភិបាលរងខេត្តសៀមរាប មកជាអភិបាលរងខេត្តពោធិ៍សាត់វិញដែរ៕