រូបភាពពី AFP
រដ្ឋកូជិ ១១សីហា២០១៩៖ តួលេខផ្លូវការ បានបង្ហាញកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅក្នុងរដ្ឋកាណាតាកាការ៉ាឡា និងម៉ាហារ៉ាសត្រា បានកើនឡើងដល់យ៉ាងហោចណាស់ ១០០ នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី និងបានបង្ខំឱ្យមនុស្សរាប់ពាន់ នាក់ជម្លៀសចេញពីផ្ទះ។
មន្ត្រីជាន់ខ្ពស់ប្រចាំរដ្ឋ បានអះអាងប្រាប់សារព័ត៌មានរ៉យទ័រថា ទំនប់វារីអគ្គិសនី ត្រូវបានបើកមួយផ្នែក នៅព្រឹកថ្ងៃសៅរ៍ ដើម្បីគ្រប់គ្រងកម្រិតទឹក និងជៀសវាងការខូចខាតធ្ងន់ធ្ងរ។ ស្ថានភាពភ្លៀង ដែលបានព្យាករណ៍ថានឹងកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានថ្ងៃខាង មុខរដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យកងយោធា បង្កើនអង្គភាពជួយសង្គ្រោះ និងជម្លៀសប្រជាជនដែលជាប់គាំង នៅទូទាំងរដ្ឋ។
គួរបញ្ជាក់ដែរថា ក្នុងសប្ដាហ៍នេះ មិនត្រឹមតែឥណ្ឌាទេ ដែលរងគ្រោះដោយសារទឹកជំនន់ភ្លៀងមូសុង ក្នុងនោះក៏មានមួយផ្នែកនៃប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងកម្ពុជាផ្នែកខាងក្រោមផងដែរ៕CNA