បង់ក្លាដែស ១០សីហា២០១៩៖ នេះអាចជាការវាយប្រហារដ៏ធំមួយ សម្រាប់ប្រទេសអាស៊ីខាងត្បូង ដែលនឹងត្រូវនាំចូល ដើម្បីទប់ទល់នឹងការខ្វះខាត ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ឬគ្រោះរាំងស្ងួត។
ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់១០៨ នាក់និងប៉ះពាល់ដល់ប្រជាជនជាង ៦ លាននាក់ នៅបង់ក្លាដែស និងបំផ្លាញដំណាំផ្សេងទៀតដែលភាគច្រើននៅតំបន់ភាគខាងជើង។
ធនាគារកណ្តាលបានណែនាំឱ្យ អ្នកផ្តល់ប្រាក់កម្ចីក្នុងស្រុកមិនត្រូវជំរុញឱ្យសងប្រាក់កម្ចីពីមុននិងផ្តល់ប្រាក់កម្ចីថ្មីដើម្បីជួយកសិករដែលរងគ្រោះដោយទឹកជំនន់។
រដ្ឋមន្រ្តីកសិកម្ម បង់ក្លាដែស ក៏បាននិយាយផងដែរថារដ្ឋាភិបាលបានផ្តល់ថវិកាសរុបចំនួន ៧.៥ លានដុល្លារជាជំនួយបន្ទាន់សម្រាប់កសិករនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។
លោកបន្ថែមថាក្រៅពីជំនួយបន្ទាន់ ផែនការស្តារនីតិសម្បទាកសិកម្មកំពុងត្រូវបានអនុវត្ត ដើម្បីផ្តល់គ្រាប់ពូជនិងជីឥតគិតថ្លៃ សម្រាប់កសិករដែលរងផលប៉ះពាល់សម្រាប់រដូវដាំដុះបន្ទាប់៕Reuters