វៀតណាម៖ ពលរដ្ឋស្លាប់យ៉ាងតិច៦នាក់ ដោយសារគ្រោះទឹកជំនន់

ប្រជាពលរដ្ឋ៦នាក់ ដែលស្លាប់បាត់បង់ជីវិត គឺដោយសាររសាត់តាមទឹកជំនន់បក់បោកយ៉ាងខ្លាំងនិងដោយសារការបាក់ល្បាប់ដី។

វៀតណាម៖ យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ កាលពីថ្ងៃទី៨ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាទឹកជំនន់ នៅក្នុងតំបន់តំបន់ខ្ពង់រាបកណ្តាល។

ប្រជាពលរដ្ឋ៦នាក់ ដែលស្លាប់បាត់បង់ជីវិត គឺដោយសាររសាត់តាមទឹកជំនន់បក់បោកយ៉ាងខ្លាំងនិងដោយសារការបាក់ល្បាប់ដី។ យ៉ាងហោចណាស់មាន ២០០គ្រួសារដែលរស់នៅក្បែរទំនប់វារីអគ្គិសនីដាកឡា ត្រូវបានជម្លៀសចេញកាលពីថ្ងៃព្រហស្បតិ៍ ដោយសារទឹកនៅតែបន្តកើនឡើងខ្លាំង ដែលជាហានិភ័យនៃការលិចទំនប់។

តំបន់ជាច្រើននៅតំបន់ខ្ពង់រាបកណ្តាល ត្រូវបានជន់លិចយ៉ាងខ្លាំងដោយសារមានភ្លៀងធ្លាក់ខ្លាំងឬទឹកហូរហៀរ។ គ្រួសារជាច្រើនត្រូវបានគេបង្ខំឱ្យជម្លៀស ការបិទចរាចរណ៍ ស្ទះចរាចរផ្លូវថ្នល់និងយានជំនិះផ្ទះនិងដំណាំលិចទឹកនិងខូចខាតយ៉ាងដំណំផងដែរ។

មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាមូសុងនិរតី នឹងបន្តបង្កជាជំនន់ទឹកភ្លៀងនៅតំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម៕vnexpress

ដាឡាត់ ថ្ងៃ៨ ខែសីហា ២០១៩ vnexpress