រាជធានីភ្នំពេញ៖ បរិមាណទឹកភ្លៀងឆ្នាំ ២០២២ អាចនឹងមានកម្រិតខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ២០២១ នេះបើតាមការព្យាករណ៍អាកាសធាតុលើកទី១ ពីក្រសួងធនធានទឹក និងឧតុនិយម សម្រាប់រដូវវស្សាឆ្នាំ២០២២ ខាងមុខនេះ។
បន្ថែមពីនេះ ការព្យាករណ៍សម្រាប់ផ្នែកទឹកភ្លៀង បានលើកឡើងថា ចាប់ពីខែ កុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន ទន្ទឹមនឹងនោះ ក៏មានកើតឡើងនូវបាតុភូតផ្គរ រន្ធះ និងខ្យល់កន្រ្តាក់ច្រើនផងដែរ។
ដើមរដូវវស្សាឆ្នាំ២០២២ អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ រីឯតំបន់ខ្ពង់រាប អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី២ នៃខែឧសភា៕