ការទទួលបានពានរង្វាន់សន្តិភាព ស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា

រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបានជ័យលាភីពានរង្វាន់សន្ដិភាព ស៊ុនហាក់ ឆ្នាំ​២០២២ ( SUN HAK PEACH PRIZE 2022) ពីមូលនីធិសន្តិភាព ស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។ 

ក្នុងសារលិខិតរបស់ព្រះករុណា ព្រះមហាក្សត្រ បានលើកឡើងថា៖ ការទទួលបានពានរង្វាន់សន្តិភាព ស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្ដិសមបំផុតសម្រាប់ សម្ដេចអគ្គមហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។