ខេត្តកំពង់ស្ពឺ៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយនឹងដៃគូអភិវឌ្ឍ រដ្ឋបាលខេត្ត ស្រុក ឃុំបានចុះសិក្សាទំនប់ថ្មីមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាសាលសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។
ក្នុងឱកាសនៃការសិក្សានេហ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា៖ បើមិនមានការប្រែប្រួលទេយ៉ាងយូរឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ នឹងទទួលបានទំនប់ទឹកមួយទៀត គឺទំនប់ទឹកស្ទឹងឃ្លៀច ដែលមានសមត្ថភាពស្តុកទឹកបានចំនួន១៥០លានម៉ែត្រត្រីគុណ។
ប្រសិនបើទំនប់នេះ សាងសង់រួចអ្នកដែលទទួលផលរួមមាន: ខេត្តកំពង់ស្ពឺផ្ទាល់ ខេត្តកណ្ដាល ខេត្តតាកែវ និងរាជធានីភ្នំពេញ៕