រាជធានីភ្នំពេញ៖ រដ្ឋាភិបាលប្រទេសតួកគី បានប្រកាសពីការផ្ដល់កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ នៃរដ្ឋាភិបាលតួកគី ដោយផ្ដល់ជូនដល់និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅបរទេស។
- សម្រាប់ព័ត៌មានបន្ថែម និងដាក់ពាក្យ៖ www.turkiyeburslari.gov.tr
- ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២
អ្វីដែលធ្វើឲ្យអាហារូបករណ៍នេះ មានលក្ខណៈខុសពីគេ?
គឺថាវាមិនត្រឹមតែរួមបញ្ចូលការគាំទ្រផ្នែកហិរញ្ញវត្ថុ ថ្លៃសិក្សា កន្លែងស្នាក់នៅ និងការធានារ៉ាប់រងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវកន្លែងដាក់សាកលវិទ្យាល័យ និងសម្ភារៈសិក្សា សង្គម និងវប្បធម៌ ដល់អ្នកទទួលរង្វាន់នៅគ្រប់កម្រិតនៃឧត្តមសិក្សា ផងដែរ៕