ប្រាក់ចំណូលជាមធ្យម ៨ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ជនបរទេស ដែលធ្វើការក្នុងប្រទេសវៀតណាម

ប្រាក់ខែជាមធ្យមសម្រាប់ជនបរទេសដែលធ្វើការនៅប្រទេសវៀតណាមគឺ ៧៨.៧៥០ ដុល្លារក្នុងមួយឆ្នាំ គឺខ្ពស់ជាងមធ្យមភាគពិភពលោកដែលមាន៧៥.៩៦៦ ដុល្លារ។

យោងតាមរបាយការណ៍សកលលើ ជនបរទេសដែលធ្វើការក្រៅប្រទេសរបស់ក្រុមហ៊ុន HSBC ឆ្នាំ ២០១៩ បានបង្ហាញថា ប្រាក់ខែជាមធ្យមសម្រាប់ជនបរទេសដែលធ្វើការនៅប្រទេសវៀតណាមគឺ ៧៨.៧៥០ ដុល្លារក្នុងមួយឆ្នាំ គឺខ្ពស់ជាងមធ្យមភាគពិភពលោកដែលមាន៧៥.៩៦៦ ដុល្លារ។

ទោះបីជាប្រាក់ចំណូលមធ្យមសម្រាប់ជនបរទេសនៅវៀតណាម បានធ្លាក់ចុះបើប្រៀបធៀបទៅនឹងតួលេខ៩០.៤០៨ ដុល្លារកាលពីឆ្នាំមុនក៏ដោយ ក៏ ៦៧ ភាគរយនៃជនបរទេសយល់ស្របថា ពួកគេមានប្រាក់ចំណាយតិចតួចពេលធ្វើការនៅវៀតណាម ជាជាងធ្វើការនៅក្នុងប្រទេសកំណើត។

ការចំណាយតិចនេះ គឺដោយសារ ថ្លៃដើមក្នុងការរស់នៅទាប(ឧទាហរណ៍ការស្នាក់នៅសាលារៀនការដឹកជញ្ជូន វិក្កយបត្រវេជ្ជសាស្ត្រ) ឯការរកប្រាក់ចំណូលបានកើនឡើងនិងនិយោជកបរទេស បាន ចំណាយលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ។

រហូតដល់ ៧១ ភាគរយនៃជនបរទេសដែលបានតាំងទីលំនៅនៅប្រទេសវៀតណាមនិយាយថាពួកគេមានទំនុកចិត្តលើសេដ្ឋកិច្ចវៀតណាម ខណៈ ៧៦ភាគរយនិយាយថាពួកគេមានអារម្មណ៍សុវត្ថិភាពចំពោះស្ថានភាពនយោបាយ។ លើសពីនេះអ្នកទេសចរជាច្រើនមកកាន់ប្រទេសវៀតណាមក៏យល់ឃើញថាបរិយាកាសការងារអំណោយផល៕VN