ក្រុមហ៊ុន Phan Thanh Construction Trading and Transportation ផ្ដើមដំណើរការរោងចក្រ ចំរាញ់ខ្សាច់សមុទ្រ ទៅជាខ្សាច់សំណង់ ដោយមានសមត្ថភាពផលិតបាន ២០០ម៉ែត្រគូបក្នុងមួយម៉ោង បានចាប់ផ្តើមដំណើរការកាលពីថ្ងៃពុធ ដែលបានក្លាយជារោងចក្រដំបូងគេនៅប្រទេសវៀតណាម។
រោងចក្រនេះប្រើបច្ចេកទេស ដែលបង្កើតឡើងដោយវិស្វករ Vo Tan Dung ដោយ វិធីប្រើសម្ពាធទឹកដើម្បីកាត់បន្ថយរចនាសម្ព័នខ្សាច់សមុទ្រ យកអំបិលចេញ និងចម្រោះ ដើម្បីអាចបានជា ខ្សាច់ដែលអាចប្រើសម្រាប់គម្រោងសាងសង់។
នាយកក្រុមហ៊ុននេះរំពឹងថា បច្ចេកទេសផលិតខ្សាច់សំណង់នេះ នឹងរួមចំណែកដល់ការបន្ថយល្បឿននៃការបូមខ្សាច់ ដែលកំពុងកើតមានទូទាំងប្រទេសវៀតណាម ដែលនាំឱ្យមានការបូមខ្សាច់ខុសច្បាប់នៅក្នុងទន្លេនិងតំបន់ឆ្នេរ។ ការបូមខ្សាច់ខុសច្បាប់បានបណ្តាលឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរបាក់រលំនិងបោកផ្ទះហើយនៅតែបន្តគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើទឹក៕VNExpress