ដើម្បីដោះស្រាយវិបត្តិទឹក រដ្ឋាភិបាលប៉ូឡូញ គ្រោងចំណាយ ៣,៦ ពាន់លានដុល្លារ

ទាំងនេះអាចបង្កើន សមត្ថភាពរក្សាទឹកទុក របស់ប្រទេសប៉ូឡូញទ្វេដងនៅឆ្នាំ២០២៧។

ទន្លេរាប់រយនៅប្រទេសប៉ូឡូញកំពុងរីងស្ងួតបន្តិចម្តងៗ។ដោយការខ្វះអាងស្តុកទឹកគ្រប់គ្រាន់ ប្រទេសប៉ូឡូញរក្សាទឹកបានត្រឹមតែ ៦.៥% នៃទឹកដែលឆ្លងកាត់ទឹកដីរបស់ខ្លួនស្របពេលដែលប្រទេសអេស៉្បាញគ្រប់គ្រងទឹកទុកជិតពាក់កណ្តាល។

បន្ទាប់ពីមានរបាយការណ៍ពីវិបត្តិទឹកដ៏ធ្ងន់ធ្ងរដែលបានចេញកាលពីថ្ងៃកន្លងទៅ រដ្ឋាភិបាលប៉ូឡូញ បានឆ្លើយតបនូវដំណោះស្រាយចំបាច់ សម្រាប់សង្គ្រោះបញ្ហានេះ។

ដើម្បីទប់ស្កាត់វិបត្តិនេះ រដ្ឋាភិបាលប៉ូឡូញបានដាក់ចេញនៅគម្រោង ចំណាយ ៣,៦ ពាន់លានដុល្លារដើម្បីសាងសង់អាងស្តុកចំនួន ៣០ ។ ទាំងនេះអាចបង្កើន សមត្ថភាពរក្សាទឹកទុក របស់ប្រទេសប៉ូឡូញទ្វេដងនៅឆ្នាំ២០២៧។

ដោយឡែក កសិករ ក៏នឹងអាចសាងសង់ អាងតូចៗដែលអាចរក្សាទឹករហូតដល់១.០០០ ម៉ែត្រគូប ដោយគ្មានការសុំច្បាប់ពិសេសផងដែរ៕